ចេញផ្សាយ៖ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦
ត្រពាំងកូនសត្វដែលកន្លងមកល្បីល្បាញ អាជីវកម្ម លោក យ៉ុន វីតា បានទទួលសិទ្ធិជីកស្តារត្រពាំងនេះ បន្តែមិនគោរពលើច្បាប់អនុញ្ញាត្ត និងបានផ្អាកត្រឹមមួយរយៈពេលខ្លី
ខេត្តសៀមរាប៖ ទីតាំងត្រពាំងបូរាណមួយកន្លែងឈ្មោះត្រពាំង កូនសត្វ ស្ថិតនៅ ភូមិរកាកំបុត្រ ឃុំត្រពាំងធំ ស្រុកប្រាសាទ បាគងដែលរងការរិះគន់ កាលពីពេលថ្មីៗពីប្រជាពលរដ្ឋ ដែលរស់នៅទីនោះ លើថាវកែគ្រឿងចក្រ ដែលបានជីកស្តារ ត្រពាំងនេះកន្លងមករហូតមានជម្រៅប្រហែល១០ម៉ែត្រ លើសច្បាប់កំណត់ ត្រូវបានអាជ្ញាធរ ចុះបិទផ្អាកម្តងរួចមកហើយ ។ ស្រាប់តែពេលនេះគេឃើញសកម្មភាពគ្រឿងចក្រជីកដីត្រពាំង ខាងលើសារជាថ្មីម្តងទៀត ដោយដឹកយកអាចម៌ដីចេញមកតាមផ្លូវលេខ៦ យ៉ាងសកម្មជាធម្មតាវិញ ។
ពាក់ព័ន្ធសកម្មភាពនេះដែល កាលពីម្សិលមិញថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ អ្នកសារព័ត៌មានក្នុងស្រុក បានរាយការណ៍ ទៅអាជ្ញាធរស្រុក ដើម្បីសួរនាំ បញ្ហានេះ ក្នុងនោះ អ្នកសារព័ត៌មាន ក៏បានបញ្ជាក់ថា អាជ្ញាធរមិនបានអនុញ្ញាត្តអោយ ជីកស្តារយកអាចម៌ដីដឹកយកទៅលក់នោះដែល ពោល គឺបានអោយម្ចាស់គ្រឿងចក្រកែសម្រួល ត្រពាំងដែលមានជម្រៅលើសច្បាប់កំណត់នេះតែប៉ុណ្ណោះ។
សូមបញ្ជាក់ត្រពាំងកូនសត្វដែលមានទីតាំងខាងលើ កន្លងមកត្រូវអាជ្ញាធរអនុញ្ញាត្តផ្តល់សិទ្ធិអោយ អាជីវកម្មលោក យ៉ុន វីតា ជីកស្តារត្រពាំងមួយនេះតាមច្បាប់កំណត់ ក្រោយការជីកស្តារ ឃើញថា មានជម្រៅជ្រៅមិនប្រក្រតីលើសច្បាប់អនុញ្ញាត្តប្រជាពលរដ្ឋ ក៏បានរិះគន់ខ្លាចមាន ហានីភ័យ ណាមួយបានកើតឡើង ជាយថាហេតុ ចំពោះ ប្រជាពលរដ្ឋ និង មានសារព័ត៌មានបានចុះផ្សាយព្រោងព្រាតលើករណីនេះផងដែរ ក្រោយមកគេឃើញមានអាជ្ញាធរបានចុះទៅពិនិត្យនិងបានផ្អាក់មួយរយៈ រួចមកហើយ ស្រាប់តែនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ លេចឃើញគ្រឿងចក្ររបស់ម្ចាស់អាជីវកម្មខាងបានធ្វើសកម្មភាពជីកដីស្តារត្រពាំងនេះឡើងវិញ ។
ករណីនេះ ទីភ្នាក់ងារសារព័ត៌មានយើង នៅមិនទាន់បានសុំការបកស្រាយបំភ្លឺណាមួយពីលោក យ៉ុន វីតា នៅឡើយទេ។ យ៉ាងណានោះ ប្រជាពលរដ្ឋដែលរស់នៅក្បែរៗនោះនៅតែទទូចសំណូម ពរសុំអោយ អាជ្ញាធរពាក់ព័ន្ធជួយពិនិត្យមើលអាជីកម្មមួយនេះផង ៕STN







