កិច្ចប្រជុំណែនាំជម្រុញការងារចុះបញ្ជីដីធ្លី និងការងាររៀបចំផែនការប្រើប្រាស់ដីឃុំ ស្រុកស្វាយលើ ខេត្តសៀមរាប

ចេញផ្សាយ៖ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦

កិច្ចប្រជុំណែនាំជម្រុញការងារចុះបញ្ជីដីធ្លី និងការងាររៀបចំផែនការប្រើប្រាស់ដីឃុំ ស្រុកស្វាយលើ ខេត្តសៀមរាប

សៀមរាប៖ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នៅសាលាស្រុកស្វាយលើ ខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំណែនាំជម្រុញការងារចុះបញ្ជីដីធ្លី និងការងាររៀបចំផែនការប្រើប្រាស់ដីឃុំ ស្រុកស្វាយលើ ខេត្តសៀមរាប។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ហែន ពុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការរដ្ឋបាល តំណាងឯកឧត្តម ប្រាក់ សោភណ្ឌអភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន។

កិច្ចប្រជុំមានគោលបំណងណែនាំ និងជំរុញការងារចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ដើម្បីធ្វើការចេញបណ្ណជូនប្រជាពលរដ្ឋ ឱ្យបានមុនដំណាច់ឆ្នាំ២០២៦នេះ និងពិនិត្យជំរុញការងាររៀបចំផែនការប្រើប្រាស់ដីឃុំ។ ក្នុងឱកាសនោះ លោក ប្រធានអង្គប្រជុំ បានណែនាំឱ្យរដ្ឋបាលស្រុក អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ បន្តសហការយ៉ាងជិតស្និទ្ធ ក្នុងការវាស់វែងចុះបញ្ជីដី ពិនិត្យឯកសារ និងដោះស្រាយបញ្ហាប្រឈមនានា ដើម្បីឱ្យការប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យ ប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព ព្រមទាំងត្រូវពន្លឿនការងាររៀបចំផែនការប្រើប្រាស់ដីឃុំ

Leave a Reply

Your email address will not be published. Required fields are marked *