តុលាការរាជធានីភ្នំពេញ សម្រេចដោះលែង លោកK01 ឲ្យនៅក្រៅឃុំ

ចេញផ្សាយ៖ថ្ងៃទី៣ ខែកក្តដា ឆ្នាំ២០២៦

តុលាការរាជធានីភ្នំពេញ សម្រេចដោះលែង លោកK01 ឲ្យនៅក្រៅឃុំ

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះ លោក ឃឿន សុឡា ហៅ K01 ត្រូវបានលែងឲ្យនៅក្រៅឃុំវិញ នៅថ្ងៃទី៣ខែកក្កដា ឆ្នាំ២០២៦នេះ បន្ទាប់ពីតំណាងអយ្យការចោទប្រកាន់ពីបទ ហិង្សាដោយចេតនា ដែលបានប្រព្រឹត្តកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦កន្លងមកនេះ

យោងតាមដីកាបង្គាប់ឲ្យដោះលែងរបស់លោក ឡោ ក្រឹម ចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ដែលសារព័ត៌មានទទួលបាន។

លោកk01 ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អោយចូលខ្លួនមកបំភ្លឺនៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ក្រោយសួរនាំរួចសមត្ថកិច្ចបានសម្រេចឃាត់ខ្លួន លោក K01 បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដែលពាក់ព័ន្ធករណីប្រើហិង្សាលើយុវជនម្នាក់។

ក្រោយបញ្ចប់ការសួរនាំ តំណាងអយ្យការក៏បានសម្រេចចោទប្រកាន់លោក ឃឿន សុឡា ហៅ K01 ពីបទ ហិង្សាដោយចេតនានិងបញ្ជូនទៅឃុំខ្លួនជាបណ្ដោះអាសន្ន។ រហូតដល់ថ្ងៃទី៣ ខែកក្កដានេះ ត្រូវបានចៅក្រមស៉ើបសួរ ចេញដីកាសម្រេចឲ្យដោះលែងវិញ៕

Leave a Reply

Your email address will not be published. Required fields are marked *