ចេញផ្សាយ៖ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ពិធីដាក់សម្ពោធផ្លូវបេតុង និងអ៊ុតកៅស៊ូក្រៅមួយខ្សែ ៧គីឡូម៉ែត្រ នៅតំបន់ឋានសួគ៌គិរីរម្យ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ កំពង់ស្ពឺ ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីដាក់សម្ពោធផ្លូវបេតុង និងអ៊ុតកៅស៊ូក្រៅមួយខ្សែ ៧គីឡូម៉ែត្រ នៅតំបន់ឋានសួគ៌គិរីរម្យ ខេត្តកំពង់ស្ពឺ កសាងដោយ អ្នកឧកញ៉ា សួរ វីរៈ អគ្គ នាយក ក្រុម ហ៊ុន…
អគ្គិភ័យឆេះហាងលក់កង់បីផាសអាប់មួយកន្លែងនៅក្រុងប៉ោយប៉ែត អាជ្ញាធរចុះជួយទប់ស្កាត់យ៉ាងយកចិត្តទុកដាក់
ចេញផ្សាយ៖ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ អគ្គិភ័យឆេះហាងលក់កង់បីផាសអាប់មួយកន្លែងនៅក្រុងប៉ោយប៉ែត អាជ្ញាធរចុះជួយទប់ស្កាត់យ៉ាងយកចិត្តទុកដាក់ ក្រុងប៉ោយប៉ែត៖ សេចក្តីរាយការណ៍៖ពីក្រុងប៉ោយប៉ែតមានករណីអគ្គិភ័យមួយបានកើតឡើង ក្នុងហាងលក់កង់បីផាសអាប់មួយកន្លែង ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ករណីនេះបានកើតឡើង នៅយប់ថ្ងៃសៅរ៍ ទី២៧ខែមិថុនា ឆ្នាំ២០២៦ ។ បន្ទាប់ពីទទួលបានដំណឹងថាមានអគ្គីភ័យបានកើតឡើង ឯកឧត្តម ប៉ាន់ ខែមប៊ុនថន ប្រធានក្រុមការងារចុះមូលដ្ឋានក្រុងប៉ោយប៉ែត និង លោក គាត ហ៊ុល ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង បានដឹកនាំកម្លាំងចម្រុះភ្លាមៗរួមមាន៖កម្លាំងកងរាជអាវុធហត្ថក្រុង និងកម្លាំងអធិការដ្ឋាននគរបាលក្រុង ចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុដើម្បីធ្វើការជួយសង្គ្រោះ។…
ករណីធាក់យកម៉ូតូនៅស្ពានក្អែក សមត្ថកិច្ចឃាត់ខ្លួនបានចំនួន០៣ នាក់ទៀត ដកហូតបានម៉ូតូចំនួន ០២ គ្រឿង ប្រគល់ជូនជនរងគ្រោះវិញ
ចេញផ្សាយ៖ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ករណីធាក់យកម៉ូតូនៅស្ពានក្អែក សមត្ថកិច្ចឃាត់ខ្លួនបានចំនួន០៣ នាក់ទៀត ដកហូតបានម៉ូតូចំនួន ០២ គ្រឿង ប្រគល់ជូនជនរងគ្រោះវិញ សៀមរាប៖ ជនសង្ស័យចំនួន ០៣ នាក់បន្ថែមទៀត ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប ស្រាវជ្រាវ និងឃាត់ខ្លួនជាបន្តបន្ទាប់ពាក់ព័ន្ធករណីធាក់យកម៉ូតូនៅស្ពានក្អែក ដកហូតបានម៉ូតូចំនួន ០២ គ្រឿង ប្រគល់ជូនជនរងគ្រោះវិញ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម ប្រាក់…
សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចមិត្តភាពផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន
ចេញផ្សាយ៖ថ្ងៃទី២៦ ខែ មិថុនាឆ្នាំ ២០២៦ សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចមិត្តភាពផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន នៅព្រឹក ថ្ងៃព្រហស្បតិ៍ ១១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចមិត្តភាពផ្លូវការ ចាប់ពីថ្ងៃទី២៥…
ឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន ដាក់ចេញយុទ្ធសាស្ត្រ ៤ជំហាន ដើម្បីស្ដារវិស័យទេសចរណ៍ខេត្តសៀមរាប “ពីដើមខ្សែ ដល់ចុងខ្សែ”
ចេញផ្សាយ÷ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន ដាក់ចេញយុទ្ធសាស្ត្រ ៤ជំហាន ដើម្បីស្ដារវិស័យទេសចរណ៍ខេត្តសៀមរាប “ពីដើមខ្សែ ដល់ចុងខ្សែ” ដើម្បីពន្លឿនការស្តារ និងអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ឱ្យមានភាពរស់រវើកឡើងវិញ ឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស) បានណែនាំឱ្យគ្រប់ភាគីពាក់ព័ន្ធអនុវត្តយុទ្ធសាស្ត្រតាមខ្សែច្រវាក់តម្លៃទេសចរណ៍ចំនួន ៤ជំហានធំៗ “ពីដើមខ្សែ ដល់ចុងខ្សែ”។ ឯកឧត្តម ថោង ខុន បានគូសបញ្ជាក់ថា យុទ្ធសាស្ត្រទាំង ៤ជំហាននេះ…
ល្បែងមាន់ជល់តាមទូរទស្សន៍អនឡាញ នៅក្នុងភូមិសាស្ត្រឃុំទំរីង ស្រុកសណ្តាន់ខេត្តកំពង់ធំ សមត្ថកិច្ចមិនបង្ក្រាប!ខេត្តកំពង់ធំ៖ ទីតាំងល្បែងមាន់ជល់តាមកញ្ចក់ទូរទស្សន៍
ចេញផ្សាយ៖ថ្ងៃទី២១ ខែមិងុនា ឆ្នាំ២០២៦ ល្បែងមាន់ជល់តាមទូរទស្សន៍អនឡាញ នៅក្នុងភូមិសាស្ត្រឃុំទំរីង ស្រុកសណ្តាន់ខេត្តកំពង់ធំ សមត្ថកិច្ចមិនបង្ក្រាប! ខេត្តកំពង់ធំ៖ ទីតាំងល្បែងមាន់ជល់តាមកញ្ចក់ទូរទស្សន៍អនឡាញ បានកំពុងបើកលេងយ៉ាងរគឃ្លើន កើតមាននៅក្នុងភូមិសាស្ត្រ ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ខណៈសមត្ថកិច្ចរក្សាភាពស្ងប់ស្ងាត់មិនមានវិធានការទប់ស្តាត់ឬ បង្ក្រាបនោះទេ។ ប្រការដែលមិនចុះបង្ក្រាបបែបនេះហាក់បីបង្ហាញឲ្យឃើញយ៉ាងច្បាស់ក្រឡែតថា សមត្ថកិច្ចជំនាញពាក់ព័ន្ធ និងអ្នកបើកលេងមិនខ្លាចញញើត ទៅនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ល្បែងស៊ីសងឡើយ ។ សេចក្ដីរាយការណ៍បានឲ្យដឹងថា ទីតាំងជល់មាន់អនឡាញចំនួន ២កន្លែងស្ថិតនៅភូមិខោស ឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានកំពុងបើកលេងយ៉ាងអាណាធិបតេយ្យ ហាក់គ្មានការទប់ស្កាត់ពីសម្ថកិច្ច និងអាជ្ញាធរនោះឡេឺយ។…
ល្បែងសុីសងឆ្នោតយួន កំពុងបើកលេងភ្នាល់សុីសងរីករាលដាលពាសពេញ ក្រុងព្រះសីហនុ សមត្ថកិច្ចមិនមានវិធានការបង្រ្កាប !
ចេញផ្សាយ៖ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ល្បែងសុីសងឆ្នោតយួន កំពុងបើកលេងភ្នាល់សុីសងរីករាលដាលពាសពេញ ក្រុងព្រះសីហនុ សមត្ថកិច្ចមិនមានវិធានការបង្រ្កាប ! ខេត្តព្រះសីហនុ៖ សេចក្តីរាយការណ៍៖ ពីបណ្តាញយកព័ត៌មានបានឱ្យដឹងថា៖ នៅក្នុងក្រុងព្រះសីហនុ បច្ចុប្បន្នល្បែងសុីសងកត់កន្ទុយលេខឆ្នោតវៀតណាម កំពុងប្រព្រឹត្តយ៉ាងគគ្រឹកគគ្រេងពេញនិយមរើកដុះរាលដាលដូចផ្សិត ពាសពេញក្រុង តែមន្ត្រីមានសមត្ថកិច្ចនៃអធិការនគរបាលក្រុងមិនមានវិធានការបង្ក្រាបទល់តែសោះឡើយ ការមិនបង្រ្កាបនេះធ្វើឱ្យមហាជនដាក់ការសង្ស័យថា៖ ប្រហែលជាបានលាភសក្ការ:សើមមាត់សើមកហើយក៍មិនដឹង។ ប្រភពបានបន្តទៀតថា ទីតាំងល្បែងសុីសងកត់ឆ្នោតយួន(ហៅកន្ទុយលេខនេះ) មានដូចជា ក្នុងផ្សារលើ ផ្សារចាស់ ផ្សារយូសុីន ទល់មុខរោងចក្រ ញ៉ូស្តារ នៅខាងក្រោយស្នាក់ការធ្វើប័ណ្ណបសស ឃ្លាំងលើ និងនៅខាងក្រោយពន្ធនាគារខេត្ត។ល។ និងមានទីតាំងជាច្រើនកន្លែងទៀតក្នុងក្រុង…
ល្បែងជល់មាន់អនឡាញ នៅឃុំទំរីង ខេត្តកំពង់ធំ បើកលេងយ៉ាងគឃ្លើនសមត្ថកិច្ចមិនបង្ក្រាប
ចេញផ្សាយ៖ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ល្បែងជល់មាន់អនឡាញ នៅឃុំទំរីង ខេត្តកំពង់ធំ បើកលេងយ៉ាងគឃ្លើនសមត្ថកិច្ចមិនបង្ក្រាប ខេត្តកំពង់ធំ៖ ទីតាំងល្បែងជល់មាន់អនឡាញបានកំពុងបើកលេងយ៉ាងរលូននៅក្នុងភូមិសាស្ត្រ ឃុំ ទំរីង ខណៈសមត្ថកិច្ចរក្សាភាពស្ងប់ស្ងាត់មិនបង្ក្រាប។ ប្រការដែលមិនចុះបង្ក្រាបបែបនេះហាក់បីបង្ហាញឲ្យឃើញយ៉ាងច្បាស់ក្រឡែតថាសមត្ថកិច្ចជំនាញពាក់ព័ន្ធនិងអ្នកបើកលេងមិនខ្លាចញញើតទៅនឹងបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ល្បែងស៊ីសងឡើយ។ សេចក្ដីរាយការណ៍៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានឲ្យដឹងថា ទីតាំងជល់មាន់អនឡាញចំនួន២កន្លែងស្ថិតនៅភូមិខោស ក្នុង ឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានកំពុងបើកលេងយ៉ាងអាណាធិបតេយ្យហាក់គ្មានការទប់ស្កាត់ពីសម្ថកិច្ចនិងអាជ្ញាធរនោះឡេីយ ។ ការរក្សាទុកបនល្បែងអនឡាញបែប នេះហាក់ដូចជាការផ្គើនទៅនឹង គោលនយោបាយភូមិ.ឃុំមានសុវត្ថិភាព ៧ចំនុចដែលអាចនាំឲ្យមានអំពើអសកម្មឬចោរកម្មកើតមានក្នុងមូលដ្ឋានផងដែរ។ ជុំវិញករណីមានល្បែងសុីសងជល់មាន់អនឡាញ…
ករណីវាយយកម៉ូតូនៅខាងលិចស្ពានក្អែក ត្រូវបាននគរបាលខេត្តសៀមរាប បើកការស្រាវជ្រាវ បង្ក្រាបបានបក្ខពួកជនសង្ស័យចំនួន៨ នាក់ និងដកហូតបានម៉ូតូប្រគល់ជូន ជនរងគ្រោះវិញ
ចេញផ្សាយ៖ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៦ ករណីវាយយកម៉ូតូនៅខាងលិចស្ពានក្អែក ត្រូវបាននគរបាលខេត្តសៀមរាប បើកការស្រាវជ្រាវ បង្ក្រាបបានបក្ខពួកជនសង្ស័យចំនួន៨ នាក់ និងដកហូតបានម៉ូតូប្រគល់ជូន ជនរងគ្រោះវិញ សៀមរាប៖ ករណីវាយយកម៉ូតូនៅខាងលិចស្ពានក្អែក ត្រូវបាននគរបាលខេត្តសៀមរាប បើកការស្រាវជ្រាវ និងសហការជាមួយ នគរបាលខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ ធ្វើការបង្ក្រាបបានបក្ខពួកជនសង្ស័យចំនួន៨ នាក់ និងដកហូតបានម៉ូតូប្រគល់ជូន ជនរងគ្រោះវិញ ។ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម…
អាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនបុរសម្នាក់បញ្ជូនទៅសាលាដំបូងខេត្ត ករណីយកកាំបិតកាប់លើជនរងគ្រោះ
ចេញផ្សាយ៖ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ អាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនបុរសម្នាក់បញ្ជូនទៅសាលាដំបូងខេត្ត ករណីយកកាំបិតកាប់លើជនរងគ្រោះ ខេត្តបន្ទាយមានជ័យ៖ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានទទួលបណ្តឹងរបស់ជនរងគ្រោះឈ្មោះ រិន វង្គា ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅបន្ទប់ជួលស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃ០៩ ខែមិថុនា ឆ្នាំ២០២៦ ។ ករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស (ប្រើប្រាស់អាវុធ) ដែលប្រព្រឹត្តកាលពីវេលាម៉ោង០០និង៣០នាទីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ ករណីនេះកើតឡើងនៅចំណុចលើកំណត់ផ្លូវជាតិលេខ៥៦ ស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះរួច កម្លាំងជំនាញដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង…
