ចេញផ្សាយ៖ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦
រដ្ឋបាលព្រៃឈើសៀមរាបបង្រ្កាបរថយន្តម៉ាក លុចស៊ីស ដឹកឈើប្រភេទធ្នង់ ចំនួន១គ្រឿង
សៀមរាប៖ ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បាន ឃាត់ចាប់រថយន្តចំនួន១គ្រឿង ម៉ាកឡិចស៊ីស RX300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AX-1394 កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៤ និង១៥នាទីរសៀលដែលបានដឹកជញ្ជូនផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត ស្ថិតនៅត្រង់ចំណុចភូមិត្រពាំង ផុង ឃុំពពេល ស្រុកសូទ្រនិគមខេត្តសៀមរាប ដោយបានដកហូតវត្ថុចាប់យក រួមមាន៖ ១–រថយន្តចំនួន១គ្រឿង ម៉ាកឡិចស៊ីស RX300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AX-1394
២–ឈើអារប្រភេទប្រណីត(ធ្នង់)ចំនួន ០ម៉ែត្រត្រីគុណ៨៣៨។
ចំពោះវត្ថុចាប់យកទាំងអស់ខាងលើ ត្រូវបានយកមកថែរក្សាទុកជាបណ្ដោះអាសន្ននៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រីស្ថិតនៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕STN

